តើក្រុមជំនុំយើងចាប់ផ្តើមឡើងដោយរបៀបណា?
ស្ទីវ ;មិជស្មិត និងកូនប្រុសពីរនាក់របស់គាត់មានអារម្មណ៏ថាព្រះជាម្ចាស់បានត្រាស់ ហៅពួកគាត់ឲ្យមកកាន់ទីក្រុងភ្នំពេញប្រទេសកម្ពុជា។ ពួកគាត់បានចាប់ផ្តើមជួបគ្នាជាលក្ខណៈក្រុមជំនុំដំបូងបំផុតនៅផ្ទះរបស់គាត់នៅ
ឆ្នាំ២០០៤។ នៅពេលពួកគាត់បានបង្រៀនមនុស្សអំពីព្រះយេស៊ូ មានមនុស្សជាច្រើនបានក្លាយជាគ្រិស្ទបរិស័ទហើយក្រុមជំនុំបានរីកចំរើនជាបន្តបន្ទាប់។ នៅពេលចាប់ផ្តើមដំបូង ក្រុមជំនុំមានឈ្មោះ ថាក្រុមជំនុំគ្រួសារជូប៊ីលី។ នៅឆ្នាំ២០១៣យើងមានអារម្មណ៏ថាព្រះជាមា្ចស់ជម្រុញឲ្យយើងផ្លាស់ប្តូរឈ្មោះក្រុមជំនុំ ទៅជាក្រុមជំនុំគ្រួសារសេរីភាពវិញ។ ព័ន្ឋកិច្ចរបស់ព្រះយេស៊ូគឺនិយាយអំពីការនាំយកនូវព្រះគុណរបស់ព្រះជាម្ចាស់មកអោយ យើង ទាំងអស់គ្នាហើយដើម្បីអោយមនុស្សទាំងអស់ទទួលបាននូវសេរីភាព។ ក្រុមជំ នុំរបស់យើងគឺពោពេញទៅដោយមនុស្សជាច្រើនដែលទទួលបាននូវសេរីភាពបែបនេះ។ សព្វថ្ងៃនេះព្រះយេស៊ូកំពុងតែបន្តបំពេញព័ន្ធកិច្ចនេះហើយត្រាស់ហៅយើងទាំងអស់គ្នា អោយចូលរួមធ្វើបេសកម្មនេះជាមួយទ្រង់។ និមិត្តរបស់យើងៈហេតុអ្វីបានជាយើងនៅទីនេះ?
ការថ្លែងព្រះបន្ទូលទាំងនេះជួយអោយយើងពិពណ៏នាអំពីនិមិត្តរបស់យើងៈ
យើងចង់ក្លាយជាគ្រួសារនៃកី្តស្រលាញ់ដែលរីកចំរើនដើម្បីថ្វាយសេរីរុងរឿងដល់ ព្រះជាម្ចាស់និងនាំសេរីភាពដល់ ប្រជាជនក្នុងនិងក្រៅប្រទេសកម្ពុជា។
|
|
យើងជាក្រុមជំនុំមួយក្នុងចំណោមក្រុមជំនុំជាច្រើនផ្សេងទៀត ហើយយើងចង់រៀនសូត្រ និងធ្វើការរួមគ្នាជាដៃគូជាមួយគ្រិស្ទបរិស័ទនិងក្រុមជំនុំផ្សេងៗទៀត។ជាក់ស្តែងយើងជាផ្នែក មួយនៃគ្រួសារក្រុមជំនុំជាច្រើននៅទូទាំងពិភពលោកដែលមានឈ្មោះថាញ៉ូវហ្រ្វន់ធៀរ។